អំពីក្រុមហ៊ុន


ក្រុមហ៊ុន​​ ធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ គឺជាក្រុមហ៊ុន វិនិយោគរួមគ្នារវាង កាណាឌីយ៉ា អ៊ីនវេសមេន ហូលឌីង (Canadia Investment Holding) និង​ ក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត មឿងថៃ ឡាយហ្វ៍ (Muang Thai Life Assurance PCL) ពីប្រទេសថៃ ។
ក្រុមហ៊ុន​​ ធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានទទួលអាជ្ញាបណ្ណប្រកបអាជីវកម្ម ធានារ៉ាប់រងអាយុជីវិត ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៥ ហើយចាប់ផ្ដើមប្រតិបត្តិការអាជីវកម្មពេញលេញ នៅឆ្នាំ ២០១៦ ។ ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីម្ចាស់ភាគហ៊ុនទាំងពីរ ដោយផ្តោតទៅលើ “អតិថិជនជាចំបង” ដើម្បីស្វែងយល់ពីអតិថិជនកម្ពុជា ក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ នឹងអាចបង្កើតនូវផលិតផល និងសេវាកម្មដ៏សាកសមដើម្បីបំពេញនូវតម្រូវការជាក់លាក់របស់អតិជនកម្ពុជា ។.Sitemap

ចក្ខុវិស័យ


យើងខ្ញុំប្តេជ្ញាចិត្តដើម្បីក្លាយខ្លួនជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេ ក្នុងការផ្តល់ជូនការការពារ និងសេវាកម្មល្អឥតខ្ចោះចំពោះអតិថិជនរបស់យើងខ្ញុំតាមរយៈ ផលិតផលប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ការប្រឹក្សាយោបល់បង្កប់ដោយវិជ្ជាជីវៈ ជាមួយនិងសេវាកម្មអតិថិជនល្អឥតខ្ចោះ រួមទាំងបណ្តាញចែកចាយជាច្រើនរូបភាព។

បេសកកម្ម


យើងខ្ញុំជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលបានប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវសេវាកម្ម ក៏ដូចជាអត្ថប្រយោជន៍ដ៏សមស្របសម្រាប់អតិថិជន បុគ្គលិក ម្ចាស់ភាគហ៊ុន និងសង្គមរបស់យើង។