ឱកាសការងារ
- ១ ហេតុអ្វីធ្វើការងារជាមួយ ក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ៍្វ (SVL)?
- ២ ឱកាសការងារ
- ៣ របៀបដាក់ពាក្យធ្វើការ
- ៤ របៀបដាក់ពាក្យស្នើសុំកម្មសិក្សា
១** ហេតុអ្វីធ្វើការងារជាមួយ ក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ៍្វ?
ក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ នឹងផ្ដល់ជូននូវប្រាក់បៀវត្ស និងអត្ថប្រយោជន៏សមរម្យប្រកួតប្រជែងក្នុងទីផ្សារការងារដល់បេក្ខជនបេក្ខនារីជោគជ័យ ជាពិសេសដោយផ្អែកទៅលើកំរិតសិក្សាអប់រំ បទពិសោធន៍ និងសមត្ថភាព។ បន្ថែមពីលើនេះ ក្រុមហ៊ុននឹងផ្ដល់នូវការតម្លើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ រូមជាមួយនិងអត្ថប្រយោជន៍ផ្សេងៗទៀតក៏ដូចជាប្រាក់លើកទឹកចិត្ត ការធានារ៉ាប់រងគ្រោះថ្នាក់ការងារក្នុងម៉ោងការងារដែលផ្ដល់ដោយបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ប្រាក់ឧបត្ថមថ្លៃសំរាកពេទ្យរឺគ្រោះថ្នាក់ (ក្រៅម៉ោងការងារ) ព្រមទាំងលក្ខខណ្ឌការងារដ៏ល្អដែលមានចែងនៅក្នុងគោលការណ៍ធនធានមនុស្សដែលស្របទៅតាមច្បាប់ការងារនៅកម្ពុជា។ រាល់ការជ្រើសរើស សម្រាប់តែបេក្ខជនបេក្ខនារីដែលជាប់ការសំរាំងជ្រើសរើសប៉ុណ្ណោះ នឹងត្រូវបានក្រុមហ៊ុនទាក់ទងមកធ្វើវិញ្ញាសា សរសេរ ឬសម្ភាសន៍ផ្ទាល់មាត់ ។
២** ឱកាសការងារ
ល.រ |
តួនាទី | ចំនួន | ទីតាំង | ថ្ងៃផុតកំណត់ |
១ | នាយកផ្នែកបណ្តុះបណ្តាល | ១នាក់ | ភ្នំពេញ | ៣១ តុលា ២០១៧ |
២ | ប្រធានផ្នែកប្រតិបត្តិការ | ១នាក់ | ភ្នំពេញ | ៣១ តុលា ២០១៧ |
៣ | ប្រធានផ្នែកភ្នាក់ងារលក់ | ២នាក់ | ភ្នំពេញ | ៣១ តុលា ២០១៧ |
៤ | ប្រធានផ្នែកជ្រើសរើសភ្នាក់ងារលក់ | ១នាក់ | ភ្នំពេញ | ៣១ តុលា ២០១៧ |
៥ | ប្រធានផ្នែកលក់ផលិតផលធានារ៉ាប់រងជាក្រុម | ១នាក់ | ភ្នំពេញ | ៣១ តុលា ២០១៧ |
៦ | មន្រ្តីជាន់ខ្ពស់ផ្នែកច្បាប់ និង ប្រតិបត្តិផ្លូវច្បាប់ | ១នាក់ | ភ្នំពេញ | ៤ តុលា ២០១៧ |
៧ | មន្រ្តីជាន់ខ្ពស់ផ្នែកបណ្តុះបណ្តាល | ២នាក់ | ភ្នំពេញ | ៣១ តុលា ២០១៧ |
៨ | មន្រ្តីផ្នែកធុរកិច្ច | ១នាក់ | ភ្នំពេញ | ៣១ តុលា ២០១៧ |
៩ | មន្រ្តីជំនួយផ្នែកលក់ | ១នាក់ | ភ្នំពេញ | ៣១ តុលា ២០១៧ |
១០ | ទីប្រឹក្សាធានារ៉ាប់រង | ៦នាក់ | ភ្នំពេញ | ៣១ តុលា ២០១៧ |
១១ | ទីប្រឹក្សាធានារ៉ាប់រង | ៥នាក់ | ខេត្តកណ្តាល | ៣១ តុលា ២០១៧ |
១២ | ទីប្រឹក្សាធានារ៉ាប់រង | ២នាក់ | ខេត្តកំពង់ចាម | ៣១ តុលា ២០១៧ |
១៣ | ទីប្រឹក្សាធានារ៉ាប់រង | ២នាក់ | ខេត្តត្បូងឃ្មុំ | ៣១ តុលា ២០១៧ |
១៤ | ទីប្រឹក្សាធានារ៉ាប់រង | ៤នាក់ | ខេត្តសៀមរាប | ៣១ តុលា ២០១៧ |
៣** របៀបដាក់ពាក្យធ្វើការ<
បេក្ខជនបេក្ខនារីដែលមានចំណាប់អារម្មណ៍អាចផ្ញើប្រវត្តិរូបសង្ខេប (CV) ដោយភ្ជាប់មកជាមួយរូបថត (៤ x ៦) និងលិខិតអមប្រវត្តិរូប (Cover Letter) មកកាន់ការិយាល័យធនធានមនុស្សរបស់ក្រុមហ៊ុនដែលស្ថិតនៅ អគារលេខ ៣១៥ វិមានកាណាឌីយ៉ា ជាន់ទី ២៧ ផ្លូវអង្គឌួង កែងនិងផ្លូវ មុនីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬ ផ្ញើមកកាន់អ៊ីម៉ែល jobs@sovannaphumlife.com ជាមួយគ្នានិងទំរង់ដាក់ពាក្យស្នើសុំការងារដែលអាចរកបាននៅការិយាល័យកណ្ដាលរបស់ក្រុមហ៊ុន ឬទាញយកពីវេបសាយ (Website)។
៤** របៀបដាក់ពាក្យស្នើសុំកម្មសិក្សា
ក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ផ្ដល់ជូននូវឱកាសដល់និស្សិតមហាវិទ្យាល័យ និងនិស្សិតទើបបញ្ចប់ការសិក្សា អោយទទួលបាននូវបទពិសោធន៍ការងារជាក់ស្ដែង និងការសិក្សាពី ក្រុមហ៊ុនយើង តាមរយៈកម្មវិធីកម្មសិក្សា។ កម្មវិធីនេះនឹងផ្ដល់ជូនដល់និស្សិតទាំងក្នុងស្រុក និងក្រៅប្រទេស។
បេក្ខជនដែលកំពុងស្វែងរកការងារកម្មសិក្សា ឬកម្មវិធីបណ្ដុះបណ្ដាលជាមួយ ក្រុមហ៊ុនយើង អាចផ្ញើប្រវត្តិរូបសង្ខេប (CV) ដោយភ្ជាប់មកជាមួយរូបថត (៤ x ៦) និងលិខិតអមប្រវត្តិរូប (Cover Letter) មកកាន់គេហទំពរ័ jobs@sovannaphumlife.com